|
|
|
បរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២-០ នៅយប់មិញនេះ បានក្លាយជាប្រកួតចុងក្រោយរបស់លោក Joachim Low គ្រូបង្វឹកក្រុមអាល្លឺម៉ង់ហើយ

លោក Low បានចូលខ្លួនដឹកនាំក្រុមអាល្លឺម៉ង់អស់រយៈពេល១៥ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៦មក។ លោកបានកសាងក្រុមមួយនេះឱ្យខ្លាំង និងធ្វើឱ្យគេខ្លាចរកា ជាពិសេសនៅឆ្នាំ២០១៤ ដែលលោកបំបាក់ប្រេស៊ីល និងលើកពានរង្វាន់ World Cup កាលពីគ្រានោះ។ តែក្រោយៗមកទៀត អាល្លឺម៉ង់ហាក់ដូចជាទន់ជ្រាយបន្តិចតាំងពីឆ្នាំ២០១៨មក។
រហូតដល់គ្រូបង្វឹកវ័យ៦១ឆ្នាំខាងលើបានសម្រេចចែកផ្លូវជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់តាំងពីមុនព្រឹត្តិការណ៍ Euro 2020 ចាប់ផ្ដើមទៅទៀត។ ដោយគ្រានោះ លោកមានលក្ខខណ្ឌចាកចេញពីតំណែងក្រោយពីចប់ភារកិច្ចនៅ Euro នេះតែម្ដង។ ដូច្នេះប្រកួតយប់មិញដែលចាញ់អង់គ្លេស គឺជាប្រកួតចុងក្រោយរបស់លោកហើយ។លោក Hansi Flick ដែលធ្លាប់ជាគ្រូជំនួយនៅជម្រើសជាតិអាល្លឺម៉ង់ និងបានចាកចេញទៅដឹកនាំ Bayern Munich ឈ្នះពានរង្វាន់ជាច្រើននោះ នឹងចូលខ្លួនមកជំនួសកៅអីលោក Low វិញសម្រាប់ភារកិច្ចបន្ដទៀតនៅ World Cup 2022 ក្នុងប្រទេសកាតា៕
La Liga Real Betis VS Barcelona Match ...
Premier League Aston Villa VS Arsenal Match ...
លោក Hansi Flick ទទួលបានជោគជ័យគួរសមចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹកក្រុមនៅឆ្នាំ 2024 ដោយឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលដំបូងរបស់គាត់ និងជិតឈ្នះ Champions League។...
លោក Lamine Yamal បានមកដល់ការហ្វឹកហាត់របស់ក្រុម Barcelona កាលពីថ្ងៃសុក្រ ដើម្បីទទួលពានរង្វាន់ La Liga Player of the Month award សម្រាប់ខែវិច្ឆិកា។...
យោងតាម Mundo Deportivo ក្លឹប Atletico Madrid បានក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានសក្តានុពលក្នុងការប្រជែងយកខ្សែបម្រើ Ederson របស់ក្លឹប Atalanta។...