|
|
|
លោក Carlo Ancelotti អ្នកចាត់ការទូទៅអធិរាជស Real Madrid សារភាពថាការចាញ់ក្រុម Barcelona ជាកំហុសរបស់ខ្លួន ។ កាលពីយប់មិញក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Barcelona ក្នុងជំនួប El Clasico ជើងទីពីររដូវកាលនេះ ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកការសែតបន្ទាប់ពីបញ្ចប់ការប្រកួតលោក Carlo Ancelotti បានប្រាប់កីឡាករ Real Madrid ទាំងអស់ថាការបរាជ័យលើកនេះគឺមកពីលោក ។

គួរបញ្ជាក់ថាបើទោះបីជាបរាជ័យក្រោមលទ្ធផល ៤-០ ក៏ពិតមែនតែ Real Madrid នៅតែបន្តគម្លាត១២ពិន្ទុពី Barca ។ ទោះជាយ៉ាងណាក្តីក្រុមអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi ធ្វើអោយទម្រង់លេងហាក់មានភាពប្រសើរខ្លាំង ដោយ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ ៕
ប្រភព: Marca
La Liga Real Betis VS Barcelona Match ...
Premier League Aston Villa VS Arsenal Match ...
លោក Hansi Flick ទទួលបានជោគជ័យគួរសមចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹកក្រុមនៅឆ្នាំ 2024 ដោយឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលដំបូងរបស់គាត់ និងជិតឈ្នះ Champions League។...
លោក Lamine Yamal បានមកដល់ការហ្វឹកហាត់របស់ក្រុម Barcelona កាលពីថ្ងៃសុក្រ ដើម្បីទទួលពានរង្វាន់ La Liga Player of the Month award សម្រាប់ខែវិច្ឆិកា។...
យោងតាម Mundo Deportivo ក្លឹប Atletico Madrid បានក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានសក្តានុពលក្នុងការប្រជែងយកខ្សែបម្រើ Ederson របស់ក្លឹប Atalanta។...